Build Library for Mongkolborey High School
សៀវភៅល្អ អប់រំ​ និងកម្សាន្ត
Marketing & Research Training Solution
Want advertisement, please call 017 669497 or 069 666440
ចំរៀងជ្រើសរើសថ្មីៗ

ទំព័រដើម

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

១៦. ចំណុច​​ល្អ និង​ ចំណុច​​​​អា​ក្រក់ នៃ​​សៀវ​​ភៅ​​ណែ​នាំ​អំពី​​ការ​​ធ្វើ​ការ​ងារ

ក្រុម​ហ៊ុន​មួយ​ចំនួន​តែង​តែ​មាន​សៀវ​ភៅ​ណែ​នាំ​  អំ​ពី​​ការ​ធ្វើ​ការ​ងារ​ឲ្យ​ដល់​បុគ្គ​លិក​គ្រប់​​គ្នា ដូច្នេះ​​ហើយ​សូម​យើង​ធ្វើ​ការ​សិក្សា​ និង ​ស្វែង​យល់​អំពី​សៀវ​ភៅ​ណែ​នាំ​​ទាំង​នោះ​ឲ្យ​បានច្បាស់​លាស់​គ្រប់​ជ្រុង​ជ្រោយ  ដើម្បី​ជា​ជំនួយ​​ឲ្យ​​យើង​ធ្វើ​ការ​ងារ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ និង​ជួយ​ខ្លួន​យើង​ឲ្យ​មាន​ការ​រីកចម្រើន​ទៅ​មុខ។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

១៥. បើក​ចំហ​ជើង​មេឃ​ដើម្បី​សម្លឹង​មើល​បញ្ហា
 

នៅ​ពេល​ដែល​មាន​បញ្ហា​​កើត​ឡើង​ចំពោះ​អាជីវកម្ម ​ដែល​ខ្លួន​យើង​កំពុង​ដំណើរ​ការ​នោះ ​វាតែង​តែ​ធ្វើ​ឲ្យ​អាជីវកម្ម​ដំណើរ​ការ​ទៅ​ដោយ​មិន​មាន​ភាព​រលូន ហើយ​បើ​យើង​ដោះ​ស្រាយបញ្ហា​ទាំង​នោះ​មិន​ចំ​ចំនុច​នោះ  វា​ហាក់​ដូច​ជា​យើង​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​ទទេ។  ដូច្នេះ​យើង​ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ​មូល​ហេតុ​នៃ​បញ្ហា និង​លើក​យក​វា​មក​វិភាគ​វែក​ញែកឲ្យ​បាន​ល្អិត​ល្អន់ ទើប​អាជី​វកម្ម​របស់​យើង​អាច​ដំណើរ​ការ​ទៅ​បាន​យ៉ាង​រលូន។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

១៤. បំបាត់​ភាព​​ភ័យ​​ខ្លាច​​មុន​​នឹង​​ចេញ​មក​ប្រឈម​មុខ​ដោយ​ខ្លួន​យើង​ផ្ទាល់

នៅ​ពេល​ដែល​​យើង​ធ្វើ​ការ​ងារ​ឲ្យ​គេ​មួយ​រយៈ​ពេល​ហើយ​នោះ ចំពោះ​មនុស្ស​ដែល​​​ខួរក្បាល​មាន​​បញ្ញា​តែង​​តែ​មើល​ឃើញ​ផ្លូវ​ដើម្បី​ប្រកប​អាជីវ​កម្ម​តូចៗ ជា​របស់​ខ្លួន ក៏​ប៉ុន្តែ​ការដែល​យើងចាប់​ផ្តើម​ធ្វើ​គ្រប់​យ៉ាង​ក្នុង​ជំហ៊ាន​ដំបូង​  តែង​តែ​មាន​ឧប​សគ្គ​មក​រា​រាំង​ជា​និច្ច មនុស្ស​ខ្លះភ័យ​ខ្លាច​ឧបសគ្គ ខ្លាច​ភាព​បរា​ជ័យ ទើប​មិន​ព្រម​ចាប់​ផ្តើម​ធ្វើ​អ្វី​ជា​របស់​ខ្លួន​ម្តង​ណា​ឡើយ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ភាព​ជោគ​ជ័យ ស្ថិត​នៅ​ឆ្ងាយ​សន្លឹម។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

១៣. ការ​ធ្វើ​កំណត់​ត្រា​ជា​ជំនួយ​ក្នុង​ការ​ចង​ចាំ

នៅ​​ពេល​​ដែល​​យើង​​បាន​ក្លាយ​​ជា​​អ្នក​​​គ្រប់​​គ្រង  យើង​​គួរ​​តែ​មាន​សៀវ​ភៅ​កំនត់​ត្រា ដើម្បី​ធ្វើការ​កត់​ត្រា​ទុក​ជាជំនួយ​ក្នុង​ការ​ចង​ចាំ  បើ​យើង​សរ​សេរ​ទុក​នៅ​ក្នុង​សៀវ​ភៅ មិន​ថា​វា​មាន​ភាព​សំខាន់​តិច​ឬច្រើន​ប៉ុណ្ណា​ក៏​ដោយ ថ្ងៃ​ណា​មួយ​យើង​អាច​ត្រូវ​ការ​ប្រើ​ប្រាស់​វា​ជា​ចាំ​បាច់​ពេល​នោះ​យើងអាច​យក​វា​មក​ប្រើ​បាន  តែ​បើ​យើង​មិន​មាន​ការ​កត់​ត្រា​ទុក​យើងក៏​អាច​ភ្លេច​វា​បាន  ហើយ​បើទោះ​បី​នឹក​ឡើង​វិញ​ ក៏​ត្រូវ​ចំណាយ​ពេល​អង្គុយ​គិត​ត្រឡប់​​ថយ​ក្រោយ​សារ​ឡើង​វិញ  ដោយ​ត្រូវ​ចំណាយ​ពេល​វេលា​រំលឹក​ការ​ចង​ចាំ​អស់​ជា​ច្រើន ជួន​កាលអាច​ភ្លេច​តែ​ម្តង​ក៏​អាច​ថា​បាន។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

១២. ជណ្តើរ​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជា​អ្នក​ដឹក​នាំ

១. ការ​ក្លាយ​ជា​អ្នក​ដឹក​នាំ

ចូរ​យើង​កុំ​គិត​ថា​ការ​ធ្វើ​ការ​ជា​បុគ្គ​លិក​សាមញ្ញ​ម្នាក់ ត្រូវ​ធ្វើ​ការ​ងារ​លំបាក​ច្រើន​ជាង​ប្រធានឲ្យ​សោះ ហើយ​កុំ​គិត​ថា​យើង​ត្រូវ​អង្គុយ​ឳន​ក្បាល​ធ្វើ​ការ​ងារ​រហូត​ដល់​បែក​ញើស​ហូរ​ញើស តែបែរជា​ប្រធាន​​វិញ​​អង្គុយ​​ធ្វើ​ការ​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​សប្បាយ មួយ​ថ្ងៃៗ គ្រាន់​តែអ​ង្គុយ​ស៊ី​ញេ ហើយ​នឹង​ចេញ​ទៅ​ជួប​ភ្ញៀវ​នៅ​ខាង​ក្រៅ​នោះ។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

១១. ត្រួត​ពិនិត្យ​ធន​ធាន​របស់​យើង

ដំណើរ​ការ​អា​ជីវ​កម្ម​មួយ​មាន​ន័យ​ថា​ការ​ប្រើ​ប្រាស់​មនុស្ស របស់​របរ លុយ​កាក់ និង​ព័ត៌​មានផ្សេងៗ បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។ ការ​ដំណើរ​ការ​អាជីវ​កម្ម​មួយៗ​មាន​លក្ខណៈ​​ខុសៗ​គ្នា ​ ក៏ដោយ​សារ​ការ​យល់​ឃើញ​នៃ​ដំណើរ​ការ​អាជីវកម្ម​មាន​ការ​ខុសៗ​គ្នា​។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

១០. ការ​​​ជ្រើស​​រើស​​យក​​អាជីព​​ឲ្យ​​សម​​ស្រប​​ជា​​មួយ​​នឹង​​ខ្លួន​​យើង
 

សិស្ស និស្សិត​​​​​​​មួយ​​​​ចំនួន​​​​អាច​​​​នៅ​​​​មិន​​​​ទាន់​​​​បាន​​​គិត​​​​ដល់​​​​អាជីព​​​​ដែល​​​​ខ្លួន​​​​​ចូល​​​ចិត្ត​ ឬ​​​ក៏​​​នៅ​​​មិន​​ទាន់​​​បាន​​​គិត​​​ពី​​​រឿង​​​ចាប់​​​យក​​​អាជីព​​​នៅ​ឡើយ​​​ទេ  ពី​​​ព្រោះ​​​តែ​​​ពួក​​​គេ​គិត​​ថា​វា​​​ជា​​រឿង​​ដែល​​នៅ​​វែង​​ឆ្ងាយ​​ទៀត ទន្ទឹម​​នឹង​​នោះ​​ក៏​​មាន​សិស្ស និស្សិត​មួយ​ចំនួន​អាច​ចាប់​ផ្តើម​រិះ​គិត​រក​ផ្លូវ​ដើម្បី​ចាប់​​ផ្តើម​ប្រកប​អាជីព  ហេតុ​ដូច​​នេះទើប​គេ​ចាប់ផ្តើម​ជ្រើស​រើស​យក​ការ​ខំ​​ប្រឹង​សិក្សា​ដើម្បី​ត្រៀម​ខ្លួន​ចេញ​ប្រកប​អាជីព​នៅ​ថ្ងៃ​ខាង​មុខ។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

៩. អ​ភិ​វឌ្ឍន៍​ខ្លួន​យើង​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​មុខ
 

មនុស្ស​យើង​ម្នាក់ៗ សុទ្ធ​តែ​ចង់​បាន​សម្រេច​ជោគ​ជ័យ​ក្នុង​ជីវិត​ដូចៗ​គ្នា​ទាំង​អស់ ក៏​ប៉ុន្តែ នឹងសម្រេច​​បាន​​​ឬ មិន​សម្រេច​បាន​ វា​អា​ស្រ័យ​លើ​ភាព​ឧស្សាហ៍​ព្យា​យាម​ដើរ​ទៅ​មុខ​ និង​មានឆន្ទៈ​មោះ​​មុត​កំរិត​​ណា។ យើង​អាច​សង្កេត​ឃើញ​​បាន​ថា មនុស្ស​ដែល​មិន​មាន​ឆន្ទៈ​មោះ​មុត រមែងបណ្តែត​​បណ្តោយ​ពេល​វេលា និង​ជីវិត​រស់​​នៅ​របស់​ខ្លួន សម្រាប់តែមួយថ្ងៃៗ ហើយ​ពួក​គេក៏​មិន​មាន​ថ្ងៃ​បាន​សម្រេច​​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​ដែរ។

គន្លឹះសំខាន់ៗដើម្បីឲ្យជីវិតអ្នកក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

៨.ធ្វើ​​ការ​​ផ្លាស់​​ប្តូរ​​ខ្លួន​​យើង​​ដើម្បី​​ឈាន​​ទៅ​​រក​​ភាព​​ជោគ​​ជ័យ

ជា​​ការ​​ពិត​ទៅ​​មិន​​ថា​​យើង​​គិត​នឹង​ធ្វើ​អ្វីមួយ​​ក៏​ដោយ ការ​​ចាប់​​ផ្តើម​អនុវត្ត​ជា​អ្វី​ដែល​សំខាន់​បំផុត ការដែល​យើង​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​បាន​នោះ យើង​គួរ​តែ​ចាប់​ផ្តើម​ដោយភាព​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ធ្វើ​ការងារ​  ហើយ​ការ​ងារ​នោះត្រូវ​តែ​ជា​ការ​ងារ​សុច​រិត​ផង​​ដែរ ទោះ​បី​ការ​ងារ​ទាំង​នោះ​វា​លំបាក​លំបិន​ប៉ុណ្ណា​ក៏ដោយ សុំ​ត្រឹម​តែ​យើង​​មាន​ការ​​តាំង​ចិត្តធ្វើ​វា​ឲ្យ​​ចេញ​ជា​លទ្ធ​ផល នោះ​ភាព​ជោគ​ជ័យ​ក៏​នៅ​មិន​ឆ្ងាយ​ពី​យើង​ទេ។

គន្លឹះសំខាន់ៗដើម្បីក្លាយជាអ្នកមានមុនអាយុ៣០ឆ្នាំ

៧. តើ​​ភាព​ជា​​អ្នក​​មាន​​វា​​​​កើត​​ឡើង​​បាន​​យ៉ាង​​ដូច​​ម្តេច?

មនុស្ស​​យើង​​មួយ​​ចំនួន​​តែង​​តែ​​មាន​​គំនិត​សង្ស័យ​ថា​ហេតុ​អ្វី​បាន​ជា​ក្រ​អ្វី​ ​ ក្រ​ដល់​​ថ្នាក់​​​នេះរកលុយ​បាន​មក​ក៏​ចាយ​មិន​គ្រប់ ហើយ​​នៅ​ពេល​ដែល​ក្រឡេក​មើល​ទៅ​គេ​ផ្សេង​​ឃើញ​សុទ្ធ​តែ​ជាអ្នក​មាននិង​ជា​អ្នក​សម្រេច​បាន​ជោគ​ជ័យ​គ្រប់​គ្នា។ តើ​ពួក​គេ​នាំ​គ្នា​ធ្វើ​វា​​បាន​យ៉ាង​ដូច​ម្តេច? ជា​ការ​ពិត​ប្រ​សិន​ជា​យើង​រក​ឃើញ​អាថ៌​កំបាំង មុខ​រប​រ ឬជំនាញ​អ្វី​មួយ​នោះ ហើយ​នាំ​យក​វា​ទៅ​កែ​ច្នៃ​សម្រាប់ប្រើ​ក្នុង​ដំណើរ​​ជីវិត​របស់​យើង នោះ​យើង​ក៏នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​នឹង​ទទួលបាន​សម្រេច​ជោគ​ជ័យ ដែល​ធ្វើ​ឲ្យ​យើង​មាន​ទាំង លុយ​កាក់ អំណាច​ កេរ្តិ៍​ឈ្មោះ​ និងកិត្តិ​យស​បាន​ដូច​គ្នា​ដែរ។ ដូច្នេះ​យើងគប្បី​​គួរ​មាន​គំនិត​ដូច​ខាង​ក្រោម​នេះ​៖


ការងារថ្មីៗ
N Title Organisation Deadline Type
1 School Manager VSM Center 2013-05-15 full-time
2 Office Messenger BORAL Corporation, Ltd. 2013-05-06 full-time
3 Engineering Foreman (Many Posts). Mong Reththy Investment Cambodia Oil Palm Co., Ltd 2013-05-16 full-time
4 Agriculture Staffs AAP International Cambodia Co., Ltd. 2013-05-23 full-time
5 Full time Computer Teacher Cambodia-Australia School 2013-05-24 full-time

លំហាត់ថ្មីៗ
លរ. សំនួរ មុខវិជ្ជា

1.

 ក្នុងបំពង់ស៊ីឡែម តើ​ទឹក​មាន​ចលនា​ចូល​ទៅ​ដល់​កំពូល​ដើម​តាម​បាតុ​ភូតិ​ដូច​​ម្ដេ​ច?

ជីវវិទ្យា
សំនួរ​​ - ចម្លើយ ជីវវិទ្យា

2.

គណិតវិទ្យា
ពិភពលោក

3.

គណិតវិទ្យា
ពិភពលោក

4.

គណិតវិទ្យា
ពិភពលោក

5.

គណិតវិទ្យា
ពិភពលោក

6.

គណិតវិទ្យា
ពិភពលោក

7.

គណិតវិទ្យា
ពិភពលោក

8.

គណិតវិទ្យា
ពិភពលោក

9.

ច្រវ៉ាក់​អាហារ?

ជីវវិទ្យា
ពន្យល់ពាក្យ

10.

គ្លុយ​កូស​β?

ជីវវិទ្យា
ពន្យល់ពាក្យ

សូមជួយចុចលើ ដើម្បីគាំទ្រគេហទំព័រយើងខ្ញុំ
Want advertisement, please call 017 669497 or 069 666440

Sign in

Username :
Password :
Lost password
No account yet. Register

Want advertisement, please call 017 669497 or 069 666440
Cheap hostel in Siem Reap
សៀវភៅ មរតកស្លាបកាខ្មែរ
Want advertisement, please call 017 669497 or 069 666440
ចំរៀងជ្រើសរើសពីសង្គម